ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួន ពីបទលួចសត្វគោប្រជាពលរដ្

កោះកុង: កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងអធិការស្រុកស្រែអំបិល បានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ប្រុស ពីបទ លួចសត្វគោប្រជាពលរដ្ឋ រស់នៅចំណុច ភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល យកមកលាក់ទុកក្នុងព្រៃ។
ជនសង្ស័យខាងលើមានឈ្មោះ៖
១-ឈ្មោះ ក្រាវ ចាន់ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២-ឈ្មោះ ឆែត ឆាត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញកំពុងសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ចំណែកឯវត្ថុតាង បានប្រគល់ជូន ម្ចាស់ ដើម វិញ ៕

 

មតិយោបល់