ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រង់ចំណុចវត្តនាគវ័ន្ត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង ៣៥នាទី។
ជនសង្ស័យចំនួន២ នាក់រួមមាន៖
១/ឈ្មោះ នូ សីហា ហៅ ភិន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ ៨៨ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
២/ឈ្មោះ អ៊ឹម រិទ្ធី ហៅ វ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះលេខ ៨៨ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អំ វីណា ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៨៣J ផ្លូវលេខ១៩៨២ ក្រុម៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖
-ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ ១F-៨៦៣៧ ឆ្នាំផលិត២០១៣។
វត្ថុតាងដកហូតបាន៖
-ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌សលាយខៀវ ស៊េរីឆ្នាំផលិត២០១៧ លេខតួ ៩០១០៩៨៧ លេខម៉ាស៊ីន ៩០១១១២៦ ពាក់ស្លាកលេខ ភ្នំពេញ១HL ០២៦៧
-ទូរសព្ទ័ដៃម៉ាក ហូវៃ ពណ៌ទឹកមាស ស៊ីមកាតលេខ០៨៧ ៤០៥៣០០ ,
-ដងកាច់ចំនួន ០១
-សោទីបលេខ ៨ ចំនួន ០១ ដើម
-សោទីបលេខ ១០ ចំនួន ០១ ដើម
-តួណឺវីសអត់ដង ចំនួន ០១ ដើម
-តួណឺវីសមានដង ពណ៌ខ្មៅ ចំនួន ០១ ដើម
-ម៉ូតូម៉ាក កូរ៉ សេ១០០ ពណ៌ខៀវ លេខតួ ១៩៨៧០៩៤ គ្មានស្លាកលេខ
-ទូរសព្ទ័ដៃម៉ាក អុបប៉ូ ពណ៌ក្រហម ស៊ីមកាតលេខ ០១១ ៧០៦៣៧០។
ដំណើររឿង៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ២០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ខាងលើ ត្រង់ចំណុចមុខផ្ទះលេខ១៨៣J ផ្លូវម៉ុងរិទ្ធី ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយរត់គេចខ្លួនបាត់ទៅ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់