ព័ត៌មានជាតិ

ជនជាតិបារាំងម្នាក់ដេកស្លាប់នៅក្នុងផ្ទះ…

សៀមរាប់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោងប្រហែល០៣នឹង២០នាទីទៀបភ្លឺត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានដេកស្លាប់នៅផ្ទះ។

មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនរងគ្រោះឈ្មោះCAILLYJEANCHARLESFERNANDភេទប្រុសកើតថ្ងៃទី២៥-០១-១៩២៥ជនជាតិបារាំងមុខរបរចូលនិវត្តន៍ស្នាក់នៅផ្ទះជាមួយប្រពន្ធឈ្មោះហង្សគឹមរ៉នកើតឆ្នាំ១៩៦៨ជនជាតិខ្មែរនៅភូមិ-សង្កាត់កើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិតអ៊ិតឆបឆរ័ត្នគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជម្ងឺគាំងបេះដូង។ក្រោយពិនិត្យនិងធ្វើកំណត់ហេតុសមត្ថកិច្ចបានធ្វើការប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រិន្ទ(ខេត្តសៀមរាប)៕

 

មតិយោបល់