ព័ត៌មានជាតិ

Update៖ ម្តាយនិងកូនទៅឃ្វាលគោចុះក្នុងទឹកស្រះបណ្តាលឲ្យលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា សាកសព២នាក់ម្តាយនិងកូនត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងស្រះទឹកចម្ងាយប្រមាណជាង២គីឡូម៉ែត្រពីភូមិនៅចំណុច គោកវល្លិ៍យាវ ក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ជនរងគ្រោះជាម្តាយឈ្មោះ អួន ស៊ីន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ និងកូនប្រុសឈ្មោះតឿ តើយ អាយុ0៩ឆ្នាំ។សាកសពទាំងពីរនាក់ម្តាយនិងកូនត្រូវបានបងប្អូនរកឃើញនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកអធិការបានបន្តថា៖តាមការរៀបរាប់ពីបងប្អូនជនរងគ្រោះមុនពេលកើតហេតុ២នាក់ម្តាយនិងកូននៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩បាននាំគ្នាដេញគោទៅឃ្វាលនៅចំណុចគោកវល្លិ៍យាវខាងត្បូងភូមិចម្ងាយប្រមាណជា២.៥០០ម៉ែត្រខាងត្បូងភូមិ។លុះដល់ល្ងាចមិនឃើញត្រឡប់មកផ្ទះវិញឃើញតែសត្វគោមកដល់ផ្ទះក៏មានការភ្ញាក់ផ្អើលនាំគ្នាទៅរកមើលក៏ប្រទះឃើញស្បែកជើងចំនួន២គូនិងធុងដាក់ត្រីនៅមាត់ស្រះ។កើតការសង្ស័យរាវរកក្នុងទឹកស្រះដែលមានជម្រៅទឹកប្រហែល២,៥០ម៉ែត្របណ្តោយ១០ម៉ែត្រទទឹង៥ម៉ែត្រក៏ប្រទះឃើញសពម្តាយស្រង់យកមកលើគោក។បន្ទាប់មកក៏នាំគ្នារាវរកកូនបន្តទៀតក៏ប្រទះឃើញសពកូននៅចម្ងាយពីម្តាយប្រមាណជា៣ម៉ែត្រហើយក៏នាំគ្នាស្រង់មកយកមកផ្ទះ។

លោកវរសេនីយ៍ឯកមាសប្ញទ្ធីបានបន្តថាក្រោយពីទទួលបានព័ត៌មានលោកបានចាត់តាំងកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យសាស្ត្រនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជប់វាវីសហការជាមួយគ្រូពេទ្យឃុំអាជ្ញាមូលដ្ឋានភូមិឃុំចុះពិនិត្យពីស្ថានភាពសពឃើញថានៅលើខ្លួនសពម្តាយនិងកូនពុំមានស្លាកស្នាមអ្វីទាក់ទិនករណីឃាតកម្មនោះឡើយគឺពិតជាស្លាប់ដោយសារតែងល់ទឹកស្លាប់មែន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យសង្ស័យថាដំបូងកូនចុះងូតទឹកលង់ឃើញដូច្នោះក៏ចុះទៅជួយបណ្តាលលង់ស្លាប់ទាំង២នាក់តែម្តង។

សពជនរងគ្រោះក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់