ព័ត៌មានជាតិ

Update៖ ធ្លាប់ប្លន់៣ដងសម្រេច មកប្លន់បុគ្គលិកហាងខារ៉ាអូខេ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ១៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ វិច្ចិកា ឆ្នាំ២០១៩ មានករណីប្លន់យកម៉ូតូ នៅផ្លូវបេតុងមុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង ៣នាក់រួមមាន
១/ឈ្មោះ មួន ភិរក្ស័ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ រៀនជួសជុលម៉ូតូ ស្នាក់នៅភូមិកន្ទោងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
២/ឈ្មោះ កែវ សុភាព ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសាមគ្គី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
៣/ឈ្មោះ គង់ ប៊ុនសី ភេទប្រុស អាយុ ១៧​​​​ ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកប្រពន្ធមិនស្គាលអត្តសញ្ញាណ។

សម្ភារ:បាត់បង់​៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅភ្នំពេញ1HI-0319

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធជិះម៉ូតូចេញពីធ្វើការនៅហាងខារ៉ាអូខេមួយកន្លែង តាមផ្លូវវ៉េងស្រេងត្រឡប់ទៅផ្ទះជួលខាងលើ ពេលនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាម ទៅដល់ត្រង់ចំណុចខាងលើក៏ធាក់ផ្ដួលម៉ូតូជនរងគ្រោះ ដួលរួចដកកាំបិតបុ័ងតោគំរាមកាប់ស្លាប់ ដោយមានការភ័យខ្លាចជនរងគ្រោះនាំគ្នារត់ បន្ទាប់មកជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួនបាត់ទៅ។ លុះក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍នៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចស្រាវជ្រាវរហូតរកឃើញនិងចាប់ខ្លួនជនសង្ស័យ រួចធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើការប្លន់ម៉ូតូពីជនរងគ្រោះខាងលើប្រាកដមែន រួចថែមទាំងធ្លាប់ប្លន់សម្រេច៣លើកមកហើយ បន្ទាប់មកកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់