កំពតៈ កម្លាំងការិយាល័យគ្រឿងញៀនបានបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន២នាក់កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិសុវណ្ណសាគរសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
មុខសញ្ញាទី១.ឈ្មោះ សុខ ចិន្ដា ភេទប្រុស អាយុ២៩ឆ្នាំ ភូមិស្វាយរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ លីន ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយពីខ្លួនមុខសញ្ញាខាងលើ កម្លាំងការិយាល័យគ្រឿងញៀនបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនពីរកញ្ចប់ធំល្មម៕
មតិយោបល់