ព័ត៌មានជាតិ

ឆក់ចំថ្ងៃស៊យ! ខ្នោះដៃបាត់

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆក់ទូរស័ព្វនៅមុខផ្ទះគ្មានលេខផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះជូ ចាន់រ៉ា ភេទស្រី អាយុ២៩ឆ្នាំ ជាតិខ្មែរមុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូផាសអាប់ទៅមន្ទីរពេទ្យករុណានៅសង្កាត់ព្រែកថ្មី ពេលមកដល់ចំណុចកើតហេតុក៏លើកទូរស័ព្ទដៃម៉ាកOppo A-៧ និយាយជាមួយម្តាយស្រាប់តែមានជនសង្ស័យ០២នាក់ឈ្មោះថោង សុថារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងឈ្មោះជេត គង់ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរមុខរបរសិស្សស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជិះម៉ូតូម៉ាកHonda Beat ពណ៌ផ្កាឈូកលាយសស្លាកលេខភ្នំពេញ១HT-៩៨០៩មកអែបឆ្វេងរួចជនសង្ស័យឈ្មោះជេតគង់ជីវ័ន្តអង្គុយក្រោយឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេចជិះគេចខ្លួនពេលនោះជនរងគ្រោះស្រែកចោរៗក៏មានសមត្ថកិច្ចល្បាតឃើញដេញតាមជនសង្ស័យមកដល់ផ្លូវជាតិលេខ១ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់