ព័ត៌មានជាតិ

បើកបរវ៉ាជែង ចាប់ហ្វ្រាំងជ្រុលដួលចូលកង់គោយន្តកិនស្លាប់ភ្លាមៗនៅស្រុកមង្គលបូរី

បន្ទាយមានជ័យ: យុវជនម្នាក់បានស្លាប់ភ្លាមៗខណ:ពេលបើកបរម៉ូតូឡើងវ៉ាជែងគោយន្តច្នៃ ត្រូវមានឧបស័គ្គខាងមុខជាប់ហ្វ្រាំងដួលម៉ូតូធ្លាក់ចូលកង់គោយន្តច្នៃជាន់បែកក្បាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាចម្ការតាដោក ស្ថិតក្នុងភូមិចម្ការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជីប រី ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិភ្នំឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងពិនិត្យជាក់ស្តែងទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់