ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ អ្នកបើកបរឈ្មោះ ចំណាន សំណាង ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនដល់ក្នុងពន្ធនាគារខេត្តកណ្តាលហើយ

កណ្តាលៈ បច្ចុប្បន្នអ្នកបើកបរឈ្មោះ ចំណាន សំណាង ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនដល់ក្នុងពន្ធនាគារខេត្តកណ្តាល រួចហើយ។ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្ត ឈ្មោះ ចំណាន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបានបើកបររថយន្តម៉ាកTOYOTA TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2S-3669 ដែលបុកលោកអនុសេនីយ៍ឯក ទូច សៅហេង មន្ត្រីនគរបាលចរាចរណ៍ (កំពុងបញ្ជារចរាចរណ៍ការពារក្បួនថ្នាក់ដឹកនាំឆ្លងកាត់) ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ត្រូវបានលោក ហួត ហ៊ាង ចៅក្រមស៊ើបសួរ សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ច បណ្តាលឲ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

 

មតិយោបល់