ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ និងថ្នាំញៀន ០៣កញ្ចប់ ខណៈម្នាក់ទៀតរត់គេចខ្លួន

កណ្តាល: ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចស្រុក ខ្សាច់កណ្តាល ឃាត់ខ្លួន រួមជាមួយនឹងថ្នាំញៀន ០៣កញ្ចប់។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែតុលា នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យគឺមានគ្នា ០៤នាក់ ដោយទី១.ឈ្មោះ វ៉ាន ភារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិ ក្នុងឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) ។២-ឈ្មោះ ត្រិច ដារ៉េត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល (ឃាត់ខ្លួន) ៣-ឈ្មោះ អ៉ឹម វីរ: ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល (ឃាត់ខ្លួន) និង៤-ឈ្មោះ រឿន រ៉េន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងចាប់យក ១.ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ០៣កញ្ចប់តូច ២-ទូរស័ព្ទ ០៣គ្រឿង ៣-ថង់វេចខ្ចប់មួយចំនួន, ៤-សម្ភារ:សម្រាប់ជក់ថ្នាំញៀន, ៥-កូនកន្រ្តៃ្ត ០២ និង៦-ម៉ូតូម៉ាកវីវ៉ា១គ្រឿងពាក់ផ្លាកលេខភ្នំពេញ1K0298។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍ ព្រែកតាមាក់ បានទទួលព័ត៌មាន ពីសកម្មភាពមុខសញ្ញាជួញដូរគ្រឿងញៀន កម្លាំងបានស្ទាក់ចាប់បានជនសង្ស័យឈ្មោះ វ៉ាន ភារ៉ូ និងដកហូតថ្នាំញៀនម៉ាទឹកកក៣កញ្ចប់តូច។ តាមចម្លើយសារភាពជនសង្ស័យវ៉ាន ភារ៉ូ កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូលឈានទៅចាប់ជនសង្ស័យបាន២នាក់ទៀត ឈ្មោះ ត្រិក ដារ៉េត និងឈ្មោះ អ៉ឹម វីរ: ឯឈ្មោះរឿន រ៉េន បានរត់គេចខ្លួនបាត់ នៅចំណុច ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញស្រុកមុខកំពូល។ ក្រោយមកកម្លាំងបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកអធិការដ្នាននគរបាលស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធី៕

//youtu.be/fsuORigBk3k

photo_2016-10-26_20-22-22

photo_2016-10-26_20-22-25

photo_2016-10-26_20-22-38

photo_2016-10-26_20-22-40

photo_2016-10-26_20-22-42

photo_2016-10-26_20-22-44

photo_2016-10-26_20-22-46

photo_2016-10-26_20-22-48

មតិយោបល់