បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដោយអនុវត្តន៍តាមបទបញ្ជាលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យបំពាក់កាមេរ៉ាតាមផ្ទះពលរដ្ឋ ក៏ដូចជាកន្លែងផ្សេងៗ ដើម្បីងាយស្រួលវែកមុខជនប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាលទ្ធផលលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះបំបែកករណីលួចម៉ូតូចំនួន ២គ្រឿង ដែលបានបាត់ពីចំណុចផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុង/ខេត្តបន្ទាយមានជ័យ និងស្រាវជ្រាវរកឃើញ មុខសញ្ញាហើយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕
មតិយោបល់