ព័ត៌មានជាតិ

បងថ្លៃប៉ងរំលោភប្អូនស្រីខ្លួន អាយុ ១១ឆ្នាំ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាមៈ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤ល្ងាច សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ស្ថិតភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ម្ដាយមីងជនរងគ្រោះឈ្មោះ ស.ធ ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ។​ ជនរងគ្រោះឈ្មោះ គ.ឈ អាយុ ១១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំ។ ចំណែកជនសង្ស័យឈ្មោះ នួន ស៊ូហេង ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា (ត្រូវជាក្មួយប្រសា)។អ្នកទាំង៣ រស់នៅភូមិឃុំជាមួយគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងលេងទូរស័ព្ទនៅក្រោមផ្ទះ បន្ទាប់មកជនសង្ស័យបានហៅឲ្យកុមារងគ្រោះយកទូរស័ព្ទចូលក្នុងបន្ទប់ ខណៈចូលទៅដល់ជនសង្ស័យក៏ធ្វើសកម្មភាពខ្ទប់មាត់ចាប់ស្រាតខោរបស់ជនរងគ្រោះ និងបញ្ចេញប្រដាប់ភេទខ្លួនដាក់លើប្រដាប់ភេទជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរើបម្រាស់និងស្រែកយំ ឃើញដូចនេះជនសង្ស័យក៏ដើរចេញទៅក្រៅបាត់។បន្ទាប់មកជនរងគ្រោះក៏ស្លៀកខោរួចដើរទៅប្រាប់មីងរបស់ខ្លួនព្រមទាំងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។

ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរជនសង្ស័យបានសារភាពថា ខ្លួនមិនបានធ្វើអ្វីជនរងគ្រោះឡើយដោយគ្រាន់តែឲ្យកុមារីរងគ្រោះយកទូរស័ព្ទឲ្យតែនាងមិនព្រម ខ្លួនក៏ចាប់ទាញបោះទៅលើគ្រែ បណ្ដាលឲ្យកែងដៃខ្លួនត្រូវមុខកុមារី ហើយស្រែកយំតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់។

បញ្ជាក់៖ ជនរងគ្រោះស្នាក់នៅផ្ទះជាមួយជនសង្ស័យ ព្រោះឪពុកម្ដាយទៅធ្វើចម្ការនៅខេត្តរតនគិរី៕

មតិយោបល់