ព័ត៌មានជាតិ

អុញនោះ! បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទបរិហារកេរ្តិ៍

កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបរិហាកេរិ៍្ត នៅចំណុចហ្ការាសសាំងតូតាល់(TOTAL) ស្ថិតភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនរងគ្រោះចំនួន ០២នាក់រួមមាន៖
១/ឈ្មោះ ថោង ម៉ុន ភេទប្រុស អាយុ ៥៩ ឆ្នាំ មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
២/ឈ្មោះ សុខ ច័ន្ទវល័ក្ខ ភេទស្រី អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ជនសង្ស័យឈ្មោះ ឃុន វណ្ណស័ក្ក ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំបង់រៀវ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖
-ទូរស័ព្ទ៣គ្រឿង ម៉ាកLG G-Stylo ពណ៌ខ្មៅលាយស ០១គ្រឿង ម៉ាកMetfone MF 6208 (ចុចពិល) ពណ៌ខ្មៅលាយក្រហម ០១គ្រឿង ម៉ាកNokia 108 (ចុចពិល) ពណ៌ខ្មៅ ០១គ្រឿង
-កាបូបដៃ ពណ៌ខ្មៅ ចំនួន១
-សំបុត្រកំណើត០២ច្បាប់ ច្បាប់ដើម ០១ ច្បាប់ចម្លង ០១
-កិច្ចសន្យាព្រមព្រៀងផ្ដាច់សង្វាស់ ០១ សន្លឹក
-សៀវភៅស្នាក់នៅថតចម្លង ០១ សន្លឹក
-អត្តសញ្ញាណប័ណ្ណខ្មែរថតចម្លង ០១
-កាតវីង ០១
-ព្រះចំនួន ០២អង្គ ធ្វើពីឈើ១ និងធ្វើពីលោហៈធាតុ (ស្ពាន់)១
-កថាចំនួន ០៣ (ស្ពាន់)
-រូបថត ៤x៦ ចំនួន ០៨សន្លឹក
-អង្កាំខ្សែដៃធ្វើពីថ្ម ពណ៌ក្រហម។

ដំណើររឿង៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ១៩នាទី ជនសង្ស័យបានប្រើអាខោនហ្វេសប៊ុក ឈ្មោះ នាគភ្លើង ខ្លាប្រាំ តែងតែបង្ហោះ ចោទប្រកាន់ទៅលើជនរងគ្រោះដោយសរសេរជា អក្សរខ្មែរ និង រូបថតថា ជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ឈ្មោះ ថោង ម៉ុន ព្រមទាំងផ្ញើសារគម្រាមថា «អញនិងហែកកេរិ៍្តនាង ឯងតាមយូធូបផង និងហ្វេសបុកផង ក្រុមភ្លេងផងដែលនាងឯងច្រៀង» តាមរយៈលេខទូរស័ព្ទ ០១១៨៨៩១៨៩ / ០៨៨ ៨៨១៨ ៩៨៩ ដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងការងាររបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យនៅតែប្រើអាខោនខាងលើបង្ហោះ តាមបណ្ដាញសង្គម ហើយជេរប្រមាថ គម្រាមផ្សេងៗ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបាន និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់