កណ្ដាលៈ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៩
ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ទួលព្រេច មេឃុំទួលព្រេច មេភូមិម៉ីនរៀម ភូមិរំលិច និងភូមិច្រកក្រសាំង បានចុះ បង្រ្កាបទីតាំងផលិត កែច្នៃស្ករត្នោតក្លែងក្លាយបីទីតាំងផ្សេងគ្នា ដែលស្ថិតនៅទីតាំងខាងលើ។
ទីតាំងទី១ ឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គរស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតរូមមាន៖
-ម៉ូទ័រកូរស្ករ ចំនួន៣គ្រឿង
-ខ្ទះសម្រាប់រំងាស់ស្ករចំនួន៤
-ស្ករសចំនួន៣៨បាវស្មើរនឹង ១៩០០គីឡូក្រាម។
-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន ២៨ធុងស្មើរ៨៤០គីឡូក្រាម
-ប្រេងឆាដបតូចសម្រាប់លាយជាមួយស្ករ១ដបតូច។
ទីតាំងទី២ឈ្មោះ ជឹម ជុន ភេទ ប្រុសអាយុ៣៥ឆ្នាំ មានទីនៅ ភូមិម៉ឺនរៀម ឃុំទួលព្រេច ស្រុកអង្គរស្នួល ខេត្តកណ្តាល។
វត្ថុតាងដកហូតរួមមាន៖
-ម៉ូទ័រកូរស្ករចំនួន០១គ្រឿង
-ខ្ទះរំងាស់ស្ករចំនួន១
-ស្ករសចំនួន៧បាវ ស្មើរនឹង៣៥០គីឡូក្រាម
-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន២៥ធុងស្មើនឹង៧៥០គីឡូក្រាម
-ប្រេងឆាសម្រាប់ផលិតស្ករ ចំនួន០១គីឡូក្រាម។
ទីតាំងទី៣ ឈ្មោះ យ៉ិន រ៉ុន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិច្រកកហរសាំង ឃុំទួលព្រេច ស្រុកអង្គរស្នួល ខេត្តកណ្តាល ។
វត្ថុតាងដកហូតរួមមាន៖
-ម៉ូទ័រកូរស្ករចំនួន០១
-ខ្ទះរំងាស់ស្ករចំនួន០១
-ស្ករត្នោតក្លែងក្លាយផលឹតរួចចំនួន២១ធុង ស្មើនឹង៥៦៧គីឡូក្រាម។
សរុបទីតាំងទាំងបី៖
-ម៉ូទ័រកូរស្ករចំនួន០៥គ្រឿង
-ខ្ទះរំងាស់ស្ករចំនួន០៦ -ស្ករសចំនួន៤៥បាវស្មើនឹង២២៥០គីឡូក្រាម
-ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន៧៤ធុង ស្មើនឹង២២២០គីឡូក្រាម។
ដោយមានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចំពោះម្ចាស់ទីតាំងផលឹតកែច្នៃស្ករត្នោតទាំងបីទីតាំងលើ បានហៅមកអប់រំ ធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តបន្តទៀត ចំណែកវត្ថុតាងរួមមានម៉ូទ័រកូរស្ករ ឆ្នាំងខ្ទះ ស្ករស និងស្ករត្នោតក្លែងក្លាយកែច្នៃរួច បាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរស្នួល ដើម្បីបន្តនិតិវីធីតាមផ្លូវច្បាប់៕
មតិយោបល់