បាត់ដំបងៈ នៅវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមមតិដឹកនាំរបស់លោកលោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាន កម្លាំងជំនាញផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ៥នាក់រួមមាន៖
១-ឈ្មោះ ពៀន បៀន ភេទប្រុស អាយុ ៣៤ឆ្នាំ
២-ឈ្មោះ នី ណារី ភេទប្រុស អាយុ ៣១ឆ្នាំ
៣-ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ ៣១ឆ្នាំ
៤-ឈ្មោះ ធី លី ភេទប្រុស អាយុ ២០ឆ្នាំ
៥-ឈ្មោះ ងៀន ងើប ភេទប្រុស អាយុ ២២ឆ្នាំ ។
ជនសង្ស័យទាំង ០៥នាក់នេះ មានទីលំនៅភូមិសំបកមាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដូចគ្នា មកធ្វើការជាកម្មករនៅក្រុងបាត់ដំបង ។
ជនសង័្សយបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធ)ទៅលើជនរងគ្រោះឈ្មោះ រឿម សុខា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស នៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ក្រោយពីឃាត់ខ្លួនសាកសួរ ស្រាវជ្រាវជនសង្ស័យខាងលើ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់