ភ្នំពេញៈ កាលវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគួរឲ្យសង្វេគណាស់ ឪពុកម្តាយរវល់ទៅធ្វើការអស់ ទុកកូនឲ្យនៅផ្ទះជាមួយជីតា រត់លេងជាមួយក្មេងៗតូចៗក្នុងភូមិ អកុសលបាក់រលំធ្លាក់រានទេវតា សង្កត់ចំក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ រងរបួសធ្ងន់ធ្ងរត្រូវបានគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ តែអកុសលបានស្លាប់យ៉ាងអាណោចអាធ័ម ។
ក្មេងប្រុសរងគ្រោះដែលស្លាប់មានឈ្មោះ អឿន ចេត្តា ភេទប្រុស អាយុទើប៣ឆ្នាំ ដោយឪពុកម្តាយ ក្មេងនេះបានចេញទៅធ្វើការអស់ ទុកកូនឲ្យនៅជាមួយជីតាមើលចាំផ្ទះ ដោយបានរត់លេងជាមួយក្មេងដ៍ទៃទៀតមុខផ្ទះ ស្រាប់តែពេលនោះក្មេងប្រុសរងគ្រោះ បានទៅកាន់តោងរានទេវតា អកុសលស្រាប់តែរលំសង្កត់ពីលើក្មេងនេះ បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗត្រូវបានអ្នកជិតខាងរត់ទៅជួយលើក ហើយក្រុមគ្រួសារបានដឹកក្មេងរងគ្រោះតាមម៉ូតូ យកទៅមន្ទីរពេទ្យ តែគួរឲ្យសោកស្តាយក្មេងរងគ្រោះ បានស្លាប់បាត់ជីវិតទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ រួចប្រគល់សាកសពក្មេងប្រុសរូបនេះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់