ព័ត៌មានជាតិ

សាមណេរ ២អង្គ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យករណីគ្រឿងញៀន លោកអធិការក្រុងបាត់ដំបង មិនឆ្លើយតបសំណួរអ្នកកាសែត

បាត់ដំបង: កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង មានករណីសាមណេរ ២អង្គ ត្រូវបានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងឃាត់ខ្លួន រួចប្រគល់ឲ្យចៅអធិការវត្ត ធ្វើការផ្សឹកភ្លាមៗ សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅកុដិលេខ៥ និងលេខ៨ បន្ទាប់ពីមានការសង្ស័យថា លោកនេនខាងលើ និងយុវជន២នាក់ កំពុងសំងំប្រើប្រាស់ថ្នាំញៀន។

សម្ភារ:ដកហូតបានរួមមាន៖ ថ្នាំញៀនមួយចំនួន។

គ្រហស្ថ និងលោកនេន ដែលឃាត់ខ្លួនខាងលើ៖
ទី១.ឈ្មោះ ផនសម្រេច អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងវត្តបាក់អំរេក ស្រុកឯកភ្នំ និងឈ្មោះ ហៀង ទិត្យ អាយុ១៧ឆ្នាំ នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ទី២.ឈ្មោះ ផន សុភាព ហៅកណ្តុរ អាយុ១៩ឆ្នាំ (នេន)។
ទី៣.ឈ្មោះ មុត យឿម អាយុ២៣ឆ្នាំ (នេន) គង់នៅក្នុងវត្តក្ដុលទាំង២អង្គ។

សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារសារព័ត៌ Post News មិនទានដឹងទេថា ជនសង្ស័យខាងលើ ត្រូវឃាត់ខ្លួន ឬបញ្ជូនទៅតុលាការ ឬដោះលែងយ៉ាងណាទេ ដោយសារយើង បានទាក់ទងទៅលោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង ទើបទ្បើងកាន់ដំណែងថ្មី តាមប្រព័ន្ធ WhatsApp ប៉ុន្តែលោកមិនបានឆ្លើយតបសំណួរអ្នកកាសែតនោះទេ៕

មតិយោបល់