ព័ត៌មានជាតិ

ប្លែក! លោកតាម្នាក់គាំងបេះដូងស្លាប់នៅនឹងកន្លែងភ្លាមៗបន្ទាប់ពីទៅចាក់ភ្នាល់ល្បែងមាន់តាមប្រព័ន្ធអនឡាញរន្ធត់ពេក

សៀមរាប: លោកតាម្នាក់គាំងបេះដូងស្លាប់នៅនឹងកន្លែងភ្លាមៗបន្ទាប់ពីទៅចាក់ភ្នាល់ល្បែងមាន់តាមប្រព័ន្ធអនឡាញរន្ធត់ពេក នៅល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០១៩នេះ នៅចំណុចជិតការាសសាំងផ្សារក្រោមសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកតាមានឈ្មោះញ៉ាញ់ បច្ចុប្បន្នរស់នៅភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនិងខេត្តសៀមរាប ។
បើតាមប្រភពពីពលរដ្ឋនៅក្បែរៗនោះបានឲ្យដឹងថាគេបានឃើញលោកតាដើរចូលទៅកន្លែងគេចាក់ប្រដាល់និងភ្នាល់មាន់ មួយសន្ទុះក្រោយមកឃើញពលរដ្ឋផ្អើលឈូឆរទៅមើលលោកតាទើបដឹងថាបណ្ដាលមកពីគាំងបេះដូង ដួលបោកក្បាលស្លាប់និងកន្លែង។

ក្រោយកើតហេតុប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុងដែលពាក់ព័ន្ធគួរតែជួយមើលចំណុចខាងលើនេះផង ជៀសវាងមានមនុស្សស្លាប់បន្តទៀត៕

 

មតិយោបល់