ព័ត៌មានជាតិ

សមត្ថកិច្ចរាជធានី-ខេត្ត សហការបង្រ្កាបជនសង្ស័យម្នាក់ ករណីវាយប្លន់យកម៉ូតូកម្មកររោងចក្រ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឫស្សីទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកពារាំង នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់យកម៉ូតូ នៅចំណុចមុខផ្ទះលេខ១១៩E0 ផ្លូវ១០៧ ភូមិ ០៣ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ដែលធ្វើសកម្មភាពប្លន់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ នៅភូមិខ្សុំ ជើង ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ យ៉ុន យ៉ត ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិសុនឡុង ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
ជនសង្ស័យឈ្មោះ ជាប ល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅ ផ្ទះជួលD18 ភូមិសាមគ្គី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

សម្ភារ:ចាប់យក៖ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1GW 8220។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងម៉ូតូជនរងគ្រោះ បានប្រគល់ឲ្យអធិការដ្ឋាននគរបាល ស្រុកពារាំង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់