កំពង់ស្ពឺៈ នាយប់ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២ ០ ១៩ កំលាំង នគរបាល ការិយាល័យ ប្រឆាំង គ្រឿ ង ញៀន ខេត្ត កំពង់ស្ពឺ សហការ ជាមួយ កំលាំងន គ របាល ក្រុង ច្បារមន កំលាំង នគរបាល ការិយា ល័ យ អន្ដរាគមន៍ នៃស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ ចូលរួម ពីអាជ្ញាធរ មូលដ្ឋាន មេភូមិ ចៅសង្កាត់ ក្រុមប្រឹក្សា សង្កាត់ ក្រុមប្រឹក្សា ក្រុង ច្បារមន បាន ចុះត្រួតពិនិត្យករណី អ្នកប្រេីប្រាស់សារធាតុញៀ ននៅចំណុចទីតាំង ក្លឹប ឌីស្កូ «ម៉ាស្ទ័រ ក្លឹប » ស្ថិត ក្នុង ភូមិ សំណង់ សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ ត្រី ម៉ា ត់ ធុច ស្នងការរង លោកឧត្តមសេនីយ៍ ត្រី រស់ រដ្ឋា ស្នងការរង លោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការ ក្រុង ច្បារមន លោក ព្រំ សារ៉ន ចៅស ង្កាត់ រការធំ រួមជាមួយ កងកម្លាំង នគរ បា ល ជាច្រើន នាក់ បានដំណេីរការ សហការជាមួ យ ម្ចាស់ ក្លិប ឌីស្កូ ម៉ាស្ទ័រ ក្លឹប ឈ្មោះ ហាន លៀងហេង ហៅ ប្រុស អ៊ូច បានធ្វើ តេស្ដ រកអ្នក ប្រេីប្រាស់ សារធាតុ ញៀន តាម រយៈ ការពិនិត្យ លេីឧបករណ៍ទំនេីប លេីអ្នក សង្ស័យសរុប ៦០នាក់ (ប្រុស .ស្រី ) លទ្ធផ ល រក ឃេីញ អ្នកមានសារធាតុញៀន ចំនួន ៣០នា ក់ ស្រី ៧ នាក់ មានអាយុចន្លោះពី៣០ឆ្នាំ ចុះក្រោម ។
យោងតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡា ហោម ស ខេង រដ្ឋ មន្ត្រី ក្រសួង មហាផ្ទៃ ផែនការគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ជាតិបានសម្រេចទិសដៅបង្រ្កាបអោយអស់ក្នុង ឆ្នាំ ២០១៩នេះលេីទីតាំងដែលផ្ដល់ឲ្យអ្នកប្រេី ប្រា ស់ នូវសារធាតុ ញៀន នៅក្លឹបកំសាន្ដរាត្រី ទូទាំង ទូ ទាំងប្រទេស នៃព្រះរាជា ណា ចក្រ កម្ពុជា ។
តាម ការបញ្ជាក់ ឲ្យ ដឹងពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាល ខេត្ត កំពង់ស្ពឺ ថា យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន គឺជារឿង ចាំបាច់ ដែល ត្រូវតែមានការចូលរួមពីគ្រប់ស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ ទាំងអស់ ពិសេស ក្រុម គ្រួ សារ អា ណាព្យាបាល លោកគ្រូ អ្នក គ្រូ អាជ្ញាធរ ភូមិ ឃុំ សង្កាត់ នៅមូលដ្ឋាន ទន្ទឹមនឹងការ ចូលរួម លោកស្នងការ ក៏ស្នេីសុំកិច្ចសហការដោយមិនអា ចខ្វះបានគឺ ម្ចាស់ ទីតាំង ក្លឹបកំសាន្ដរាត្រី ខារ៉ាអូខេ ទាំង អស់ ត្រូវ តែផ្សព្វផ្សាយអោយយល់ជ្រួតជ្រា ប លេីបញ្ហាគ្រឿងញៀន និងចូលរួមដោយ ស្មោះស័្មគ្រ ដេីម្បីសង្គមយេីង គ្មាន គ្រឿងញៀន ៕
មតិយោបល់