ព័ត៌មានជាតិ

រថយន្តមាកសឺដែសចេញពីស្ពា នអាកាសបើកបុកបង្គោលភ្លើងទ្រេតមួយដើម និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: យុវជន៣នាក់រួមដំណើរជាមួយគ្នាក្នុងស៊េរីទំនើបម៉ាកសឺដែសមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានលួចបង្ហើបប្រាប់ថា នៅមុនកើតហេតុ គេឃើញរថយន្តបង្កម៉ាកសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BD-0008 បានបើកបរយ៉ាងលឿនចេញពីស្ពានអាកាសស្ទឹងមានជ័យទិសដៅពីត្បូងមកជើង ខណ:មកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្ដាលឲ្យទ្រេត រីឯរថយន្តបង្កបានដាច់កាឡែកង់មុខ និងកាងរងការខូចខាតយ៉ាងដំណំ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់