ព័ត៌មានជាតិ

យន្តហោះ​ដឹក​អ្នក​ដំណើរ​បាន​ធ្លាក់​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ បន្ទាប់​ពី​ហោះ​បាន​បន្ដិច​

នៅពីថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ទៅក្នុងមហាសមុទ្រឥណ្ឌា បន្ទាប់ពីបានធ្វើដំណើរចេញពីអាកាសយានដ្ឋាន ក្នុងតំបន់ Moroni។ នេះបើយោងតាមព័ត៌មានដែលបានចុះផ្សាយដោយគេហទំព័រ CNN នៅថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ ២០១២។

យន្តហោះដែលបានធ្លាក់នោះមានឈ្មោះថា Inter-Iles Air ក្នុងនោះមានអ្នកដំណើរចំនួន ២៩នាក់ ហើយហេតុការនេះ មិនបានបណ្ដាលឲ្យអ្នកដំណើរការណាម្នាក់បាត់បង់ជីវិតឡើយ ព្រោះថាក្រោយពីការធ្លាក់ មនុស្សនៅលើយន្តហោះទាំងអស់ត្រូវបានអ្នកនេសាទ ដែលនៅក្បែរនោះជួយសង្គ្រោះ។

អ្នកបើកបកយន្តហោះ បាននិយាយថា គាត់បានដឹងថា យន្តហោះមានបញ្ហា ក្រោយពីហោះបានភ្លាម គាត់ក៏ព្យាយាមហោះត្រឡប់ទៅវិញ ប៉ុន្តែគាត់មិនអាចធ្វើទៅបាន ដូច្នេះហើយគាត់ក៏សម្រេចិត្តបណ្ណោះអាសន្ននៅក្នុងមហាសមុទ្រ។

នៅពេលនេះ ក្រុមអ្នកស៊ើបអង្កេតបាននឹងកំពុងតែធ្វើការស្រាវជ្រាវ រកនូវមូលហេតុដែលនាំឲ្យធ្លាក់យន្តហោះ៕

មតិយោបល់