ព័ត៌មានជាតិ

Update៖ ហ៊ានមែន! ជនជាតិវៀតណាម២រូប ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃនគរបាល

ភ្នំពេញ: កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង ១៥នាទី សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីឆក់ នៅលើផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៨៤ ស្ថិតភូមិ៩
សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ ង្វៀង យ៉ាំងដូ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិសាមគ្គី ផ្លូវលំ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
២/ឈ្មោះ សុង សំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរនិងទីលំនៅមិនពិតប្រាកដ ។
ជនរងគ្រោះឈ្មោះ ជា ងួនសក្តិ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល រស់នៅផ្ទះលេខ ១៩២Eo ផ្លូវ២០៣ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងដកហូតបាន៖
ម៉ូតូ១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8567 ជារបស់ជនសង្ស័យ
ទូរស័ព្ទដៃ១គ្រឿងម៉ាក អាយហ្វូនអ៊ិចមេច ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ហាត់ប្រាណតាមផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ ជនរងគ្រោះក៏ឈប់អង្គុយលើកង់រួចយកទូរស័ព្ទដៃកាន់និយាយ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីដៃជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនាបាត់ ភ្លាមនោះជនរងគ្រោះស្រែកឆោឡោ ក៏ត្រូវបានកម្លាំងឈរជើង ពួនស្ទាក់តាមគោលដៅរបស់ប៉ុស្តិ៍ និងកម្លាំងល្បាតបង្ការទប់ស្កាត់បទល្មើសរបស់ខណ្ឌអន្តរាគមន៍ ដេញតាមពីក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់