ព័ត៌មានជាតិ

ផ្ទុះសេកង្ហារធ្លាក់មកលើពីដុងប្រេងសាំង បណ្ដាលឲ្យឆេះផ្ទះអស់ ២ខ្នង នៅស្រុកបាធាយ

កំពង់ចាម: កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីយប់ មានករណីអគ្គិភ័យកើតឡើងនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយភ្លើងឆេះផ្ទះអស់ចំនួន ២ខ្នង។

ម្ចាស់ផ្ទះឈ្មោះ អ៊ុង ឡាង ប្រុសអាយុ ៧៨ឆ្នាំ នៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ទំហំ ៧x៩ប្រក់ក្បឿង ជញ្ជាំងក្តារ។ ម្ចាស់ផ្ទះឈ្មោះ ឡាង ថានី ហៅ គ្រោះ ភេទប្រុស អាយុ ៥៣ឆ្នាំ នៅជាប់គ្នា ទំហំ ៦x៨ប្រក់ក្បឿង ជញ្ជាំងក្តារលើ ក្រោមរៀបឥដ្ឋ ។

បញ្ជាក់៖ ផ្ទះទាំង ២នេះឆេះអស់ទាំងស្រុង ។

មូលហេតុ៖ ផ្ទុះសេកង្ហារធ្លាក់មកលើពីដុងប្រេងសាំង។

ក្នុងការជួយសង្គ្រោះបានប្រើប្រាស់រថយន្ពពន្លត់អស់អគ្គិភ័យចំនួន ៣គ្រឿងបាញ់ទឹកអស់ ៤រថយន្ត៕

មតិយោបល់