ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលធ្លាក់ចូលក្នុងទ្រនប់ទឹក បណ្ដាលឲ្យស្លាប់មួយរំពេច

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៧ និង ៤០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់បើកម៉ូតូធ្លាក់ទ្រនប់ទឹក ត្រង់ចំណុចផ្លូវគ្រោះ ស្ថិតភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដំណើរឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក Suzuki smashV ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-6401 បើកបរដោយឈ្មោះ ផាន់ ពុទ្ធា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុបានជ្រុលចង្កូតធ្លាក់ចូលក្នុងទ្រនប់ទឹក បណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់