ភ្នំពេញៈ នៅវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួនម្នាក់ ឈ្មោះ ANDREW JOHN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិញ៉ូហ្សេឡិន (មានសតិមិនប្រក្រតី) ពីកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទចូលផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យមានការភ័យខ្លាច និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។
តាមការសាកសួរបំភ្លឺ បានឲ្យដឹងថា ជននេះចូលមក ប្រទេសកម្ពុជា នៅឆ្នាំ២០១៤ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជា គ្មានការងារធ្វើ គ្មានទីកន្លែងស្នាក់នៅពិតប្រកដ និងមានសតិមិនប្រក្រតី។ បានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
មតិយោបល់