ព័ត៌មានជាតិ

ស្លាប់៤នាក់ភ្លាមៗនៅស្រុកបូទុមសាគរដោយរថយន្តធន់២គ្រឿងបុកគ្នា

កោះកុង: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់មនុស្ស៤នាក់ នៅតាមផ្លូវជាតិលេខ៤៨ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ត្រង់ចំណុចជិតផ្លូវបំបែកទៅកោះស្តេច កាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងនោះ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់