ព័ត៌មានជាតិ

ករណីម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉កម៉ូតូដឹកពិដាន ត្រង់ចំណុចមុខចូលផ្សារអូរជ្រៅថ្មី ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ជិត មករា ភេទប្រុស អាយុ ២១ឆ្នាំ (ស្លាប់) មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់