កំពង់ឆ្នាំងៈ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២.០០ នាទីរសៀល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកកំពង់លែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រងិល ដឹកនាំដោយលោក វរសេនីយ៍ទោ នង ផាន់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ សែម វ៉េត ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងករណីរំលោភបំពានលើដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខៈ ៧៦/២០១៩ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ របស់លោក ខៀវ ផាន់ណា ចៅក្រម នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បញ្ជូនទៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំងតាមនីតិវិធី ៕
មតិយោបល់