ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ស្វាយរៀង: នៅវេលាម៉ោង ៨និង៥នាទីព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បញ្ជាក់៖ ករណីនេះកងកម្លាំងអន្តរាគមន៍ខេត្ត និងរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងចរាចរណ៍ក្រុង និងស្រុកស្វាយទាប បានចេញអន្តរាគមន៍ ដើម្បីដឹកអ្នករបួសមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

មូលហេតុ៖ អ្នកបើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ៕

មតិយោបល់