ភ្នំពេញៈ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ករណី រំលោភសេព សន្ទវៈ ដែលបានកើតឡើងកាលពីវេលាម៉ោង ១០និ០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ ជួលជាន់ទី១ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមាន ឈ្មោះ ខ្វាន់ ធន់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ កំពុងសាងសង់ ផ្លូវបេតុង ភូមិគោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ច.ធ អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានហៅជនសង្ស័យអោយជួយ មកវាយសោរបន្ទប់ជួលហើយជនសង្យ័យបានធ្វើសកម្មភាពរំលោភជនរងគ្រោះបានសម្រេចតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់