ព័ត៌មានជាតិ

សំរាមដែលជាប់លើជើងតាងស្ពានសេកុង និងស្ពានមេគង្គ ខេត្តស្ទឹងត្រែង ត្រូវបានយកចេញ ដើម្បីថែរក្សា និងធានាឲ្យបានពីគុណភាពស្ពាននិងយូរអង្វែង

ស្ទឹងត្រែងៈ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង បានចុះទាញយកគំនរសំរាមដែលអណ្តែតជាប់ទើលើសរសជើងតាងស្ពានមិត្តភាពកម្ពុជា- ចិន សេកុង នៅក្រុងស្ទឹងត្រែង និងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លើសពីនេះក្រុមការងារ ក៏បានរៀបជម្រាល និងកំរាលបេតុងស្ពានពីរកន្លែង គឺ ស្ពានអូរគូរ និងស្ពានអូរខ្សាច់ភូមិ នៅស្រុកសេសាន ផងដែរ។

នេះជាការថែទាំ ដើម្បីរក្សាឱ្យបាននៅគុណភាពស្ពានអាចប្រើបានយូរអង្វែងតទៅមុខ៕

 

មតិយោបល់