ព័ត៌មានជាតិ

Beckham​ ពេលនេះគ្រាន់តែជាអ្នកបើកតាក់ស៊ី ​តែចង់​លេង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសសារជាថ្មី​

មាន​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល លោក Beckham​ បាន​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្រោយ​លេង​បាន​១១៥​លើក​ឲ្យ​ក្រុម​មួយ​នេះ និង​ជា​លើក​ចុងក្រោយ​នៅ​ការ​ទាត់​ជម្រុះ World Cup​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បេឡា​រូស នៅក្នុង​ទឹកដី Wembley​។ ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក David Beckham​បាន​អះអាង​ថា លោក​បាន​ចូល​វិវត្តន៍​ពី​កីឡាបាល់ទាត់ គឺ​ដើម្បី​ក្លាយ​ជា​អ្នករត់​តាក់ស៊ី​សម្រាប់​កូនៗ​របស់​លោក ក្នុងអំឡុងពេលដែល​ ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លេង​នៅមុខ​ក្រុមគាំទ្រ​ជាង​៤​ម៉ឺន​នាក់​របស់ខ្លួន​អំឡុង​ការប្រកួត​លក្ខណៈ​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ណ័​រ​វ៉េ នៅក្នុង​ទឹកដី Wembley វា​ហាក់​មាន​អារម្មណ៍​ស្រើបស្រាល​ខ្លាំងណាស់​ពេលឮ​សម្តី​រៀបរាប់​របស់​លោក Beckham និយាយថា លោក​មិន​ដឹង​ជា​មាន​មោទនភាព​បែប​ណា​ទេ ប្រសិនបើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ផ្តល់ឱកាស​ឲ្យ​លោក​បាន​លេង​ជាមួយ​ពួកគេ​ជាថ្មី​ម្តង​ទៀត​នោះ។

Beckham កីឡាករដ៏ល្បីល្បាញ​របស់ពិភពលោក​បាន​និយាយថា ​​បើ​ទោះ​ជា​ពេលនេះ លោក​គ្រាន់តែ​ជា​អ្នកបើក​តាក់ស៊ី​ដឹក​កូនៗ​របស់​លោក​ពិតមែន​ក្តី តែ​លោក​នៅតែមាន​មហិច្ឆតា​មួយ​។ លោក​ចូលចិត្ត​ការ​ជួប​ជុំគ្នា ការប្រកួត និង​ចាំ​អត់​ភ្លេច​ពី​ពេលវេលា​ដែល​លោក​ធ្វើជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​៥៩​លើក​។ លោក​បាន​បន្តទៀតថា លោក​នឹក​ក្លឹប​បិសាច​ក្រហម Man Utd​ និង​ក្លឹប Real Madrid ​ព្រមទាំង​ក្រុម​ទាំងអស់​ដែល​លោក​ធ្លាប់​លេង​ជាមួយ៕
david-beckham_2809757b

មតិយោបល់