ព័ត៌មានជាតិ

ព្រលឹងចុងសក់! ស្រ្តីម្នាក់ ឡើងទៅចងកសម្លាប់ខ្លួន លើដើមស្វាយកំពស់១០ម៉ែត្រ

សៀមរាប: នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីស្រី្តម្នាក់ចង.កសម្លាប់ខ្លួននឹងដើមស្វាយខាងក្រោយផ្ទះ ចម្ងាយប្រហែល១០ម៉ែត្រ កម្ពស់៦ម៉ែត្រ ស្ថិតភូមិបន្ទាយស្រី ឃុំស្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ចាន់ នារី ហៅផល្លា ភេទស្រី អាយុ ៤៨ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ជនរងគ្រោះមានសតិមិនប្រក្រតី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់