កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានកាណូតមួយគ្រឿងបានឆាបឆេះនៅខាងមុខស្ថានីយ៍កល់ប្រេងមួយកន្លែង ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយខ្លាចភ្លើងរាលដាលដល់ស្ថានីយ៍ប្រេង នឹងនៅទីនោះមានផ្ទះបណ្ដែតទឹកច្រើនខ្នងផងដែរ។
ក្នុងឧបហេតុខាងលើនេះគឺ បណ្ដាលមកពីឆ្លងចរន្ដខ្សែភ្លើង ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ស្ថានីយ៍ប្រេង បានយកបំពុងពន្លត់អគ្គិភ័យបាញ់អស់ ៣បំពង់ និងមានប្រជាពលរដ្ឋយកម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង បាញ់ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ប៉ុន្តែមានមនុស្សម្នាក់រងរបួលស្រាល៕
មតិយោបល់