ភ្នំពេញៈ រឿងរ៉ាវដែលមិននឹកស្មានដល់មួយ ធ្វើឲ្យស្ត្រីជាម្តាយក្មេកយំសោកបោកខ្លួន អះអាងថា កូនស្រីគាត់ស្អាតដូចទេពអប្សរា បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ ធ្វើជាមេធាវី និងបានចុះអេតាស៊ីវិល មុនរៀបការ ដោយរស់នៅជាមួយគ្នាជាប្តីប្រពន្ធរយៈ ពេល៣ឆ្នាំមកហើយ ពេលម្តាយមកសួរនាំរឿងរៀបការ បែរជាកូនប្រសាឱ្យបណ្តាការ១ម៉ឺនដុល្លារ ដើម្បីឈប់ឱ្យគាត់ជាម្តាយមកទាក់ទង ជាមួយកូនបង្កើតខ្លួនទៀត។
ហេតុការនោះ បានបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបុរី
ធូលន ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីជាម្តាយ អាយុ៥០ឆ្នាំ គាត់បាននិយាយទាំងហួសចិត្តថា រូបគាត់រស់នៅខេត្តកោះកុង ចំណែកកូនស្រី អាយុ២០ឆ្នាំ មុខរបរជាអ្នកលក់ឡេ រស់នៅជាមួយប្តី មានមុខរបរជាមេធាវី។
តាមប្រភពព័ត៌មានពីស្ត្រីជាម្តាយឲ្យដឹងថា កូនស្រីរបស់គាត់ បានភ្ជាប់ពាក្យតាំងពីឆ្នាំ២០១៧មកម្ល៉េះ ដោយកូនប្រសារបស់គាត់ បានសន្យាថា នឹងរៀបការនៅឆ្នាំ២០២០។ ស្ត្រីជាម្តាយ បានអះអាងថា ពេលដែលភ្ជាប់ពាក្យនោះ កូនស្រីរបស់កូនគាត់ មានអាយុទើបតែ១៧ឆ្នាំទេ ប៉ុន្តែកូនប្រសារប្រុសបាននាំកូនគាត់ ទៅចុះអេតាស៊ីវិល និងបានសុំកូនស្រីរបស់គាត់ទៅរស់នៅជាមួយ ដើម្បីរកស៊ីមួយរយៈពេលសិន។
បន្ទាប់ពីមករស់នៅជាមួយប្តីរហូតមក កូនស្រីគាត់ហាក់ដូចជាបានផ្តាច់ទំនាក់ទំនង រវាងកូន និងម្តាយ ជួនកាលទាក់ទងតាមទូរស័ព្ទតែពេលខ្លះ ហើយគាត់តេទៅកូនអត់លើកទេ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីភ្ជាប់ពាក្យមកជិត៣ឆ្នាំមកហើយ និងជិតដល់ឆ្នាំកំណត់ គាត់បានទូរស័ព្ទសួរកូនស្រីរឿងរៀបការ តែកូនស្រីប្រាប់ថា គេទើបនឹងទិញផ្ទះ ហើយទិញរថយន្តអស់លុយហើយ។ ស្ត្រីជាម្តាយ បាននិយាយថា គាត់ខ្មាស់អ្នកស្រុកកូនគេភ្ជាប់ពាក្យក្រោយ កូនគាត់ផងគេរៀបការអស់ហើយ ទើបគាត់សម្រេចចិត្ត ធ្វើដំណើរពីស្រុកកំណើត មកជាមួយម្តាយចាស់ម្នាក់ទៀត មករកកូនស្រីដល់ផ្ទះនៅភ្នំពេញ ដោយមានអ្នករួមការងារ ជាមួយកូនបាននាំគាត់មកដល់ផ្ទះ។
ពេលមកដល់ឃើញកូនមានផ្ទះធំទ្រនំខ្ពស់ មានរថយន្តទំនើប ជិះគាត់មិនហ៊ានចូលផ្ទះកូនទេ តែកូនទាំង២ពីររបស់គាត់ បានហៅគាត់ចូលក្នុងផ្ទះ តែគាត់មិនហ៊ានចូលទេ គាត់បានសួរនាំរឿងរៀបការ ស្រាប់តែកូនប្រសា បានប្រើពាក្យមិនសមរម្យទៅលើគាត់ ដោយនិយាយថា មកនឹងមករកតែលុយ ហើយចោទគាត់ថា ជាម្តាយមុខលុយធ្វើឲ្យគាត់ខឹង គាត់បានជេរទៅកូនបង្កើត និងកូនប្រសាវិញ រហូតឈ្លោះប្រកែកគ្នាទៅវិញទៅមក រហូតគាត់ខឹងចិត្តពេក បានដេកននៀលដីយំ ស្រែករៀបរាប់នៅមុខផ្ទះកូន ក៏ត្រូវកូនប្រសាដែលជាមេធាវី បានទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ភ្លាមៗផងដែរ នឹងបំរុងនឹងឲ្យប៉ូលិសចាប់គាត់ទៀតផង។
យ៉ាងណាវិញពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើនេះ ទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ៕
មតិយោបល់