កែបៈ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីទូកអ្នកនេសាទត្រីនៅខេត្តកែប បានចុះអូសមងក្នុងសមុទ្រ ជាប់សាកសពជនបរទេសម្នាក់ នៅខាងលិចកោះអង្រងជាប់និងកោះត្រល់។
បញ្ជាក់៖ សពជនបរទេសនោះត្រូវបាននគរបាលការពារព្រំដែនទឹកខេត្តកែប ជាអ្នកអូសតាមអូប័រមកដល់ឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ យោងតាមការពិនិត្យជាក់ស្ដែងទៅលើ រាងកាយសាកសពគឺ ជនរងគ្រោះមិនមានពាក់អាវស្លៀកខោទេ ប៉ុន្តែមានខ្សែនីឡុងចងជាប់នៅនិងចង្កេះ ថែមទាំងមានដុំថ្ម ៤ទៅ៥ដុំ ច្រកក្នុងថងពណ៌ខ្មៅ មានវ៉ែនតាពណ៌ស និងរូបសេះចងជាប់និងខ្លួនផងដែរ៕
មតិយោបល់