ព័ត៌មានជាតិ

រន្ធត់! បុរសចំណាស់ម្នាក់បើកម៉ូតូ រេចង្កូតទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យស្លាប់មួយរំពេច

ព្រៃវែង: នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ លើផ្លូវជាតិលេខ៨ ស្ថិតភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-4119 បើកបរដោយឈ្មោះ កែវ ឈុនអេង ភេទប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិភ្លយ ឃុំតាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើ ក៏រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-3724 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់ ចំណែកសពសមត្ថកិច្ចកំពុងធ្វើការស្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់