ករណីរថយន្តបុកបង្គោលស៊ីម៉ង់ត៍ក្រឡាប់បណ្តាលអោយមនុស្សម្នាក់ស្លាប់និងរងរបួស នៅខេត្តកែប…

កែប:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានអោយដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៥០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តបុកបង្គោលស៊ីម៉ងត៍ក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤-២៥ ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប។ បង្កដោយរថយន្តម៉ាកហ្វត(Ford) ពណ៌ស ផលិតឆ្នាំ២០២៣…

ករណីឃាតកម្មជនសង្ស័យខឹងជនរងគ្រោះវាយ២ដៃចំមុខពេលផឹកសុីយកចបជីកដាក់ចំក្បាលបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់…

កែប:ប្រភពយោងតាមផេកGRK Newsបានអោយដឹងថា ដោយបានទទួលព័ត៌មានថាមានករណីឃាតកម្មកើតទ្បើងនៅភូមិ អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងដោយមានការសម្របសម្រួលពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។…

ករណីឃាតកម្មបុរសម្នាក់យកកាំបិតចុងស្រួចចាក់ទៅលើស្រីកំណាន់របស់ខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កែប:នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន ដោយយកកាំបិតចុងស្រួចចាក់ទៅលើគូរកំណាន់របស់ខ្លួន កាលពីថ្ងៃទី០១ សីហា ២០២៣ ម៉ោង៧:៣០នាទីយប់ នៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកែប បញ្ជូនទៅដាក់ពន្ធនាគារ តាមការសម្រេចឱ្យឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្ត។

ករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់ផ្លូវខ្លួនឯងបណ្តាលអោយមានមនុស្សស្លាប់និងរងរបួសធ្ងន់ស្រាលជាច្រើននាក់…

កែប:យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥រោជ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២ៈ៣០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (បើកបរងងុយដេកធ្លាក់ផ្លូវ) លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១-២២…

សពក្មេងប្រុសម្នាក់លង់ទឹកសមុទ្រហើយបាត់ខ្លួន នៅឆ្នេរថ្មី ត្រូវបានកងកម្លាំងសមត្ថកិច្ចសហការស្វែងរកឃើញហើយ…

កែប:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា ហេតុការណ៍ក្មេងប្រុសម្នាក់លង់ទឹកសមុទ្រហើយបាត់ខ្លួន នៅឆ្នេរថ្មី ខាងជើងផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤នឹង៤៥នាទី ត្រូវបានកងកម្លាំងសមត្ថកិច្ចសហការស្វែងរកឃើញហើយ។ គួរបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ បានមកលេងកម្សាន្តខេត្តកែប ចំណុចកើតហេតុខាងលើ ក្រោយជួបជុំគ្នាញាំបាយរួចជនរងគ្រោះនិងបងប្អូន២នាក់ទៀតបានចុះលេងទឹកសមុទ្រមាន ទី១ ឈ្មោះ…

ករណីបុរសម្នាក់បើករថយន្តលឿនខុសផ្លូវជ្រុលទៅបុកដើមត្នោតបណ្តាលអោយក្រឡាប់ម្ចាស់រងរបួសធ្ងន់…

ខេត្តកែប:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានអោយដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣:៤៣ នាទី ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើង ដោយបើកបររថយន្តលឿនក្នុងស្ថានភាពខុសផ្លូវជ្រុលទៅបុកដើមត្នោតក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង។ ករណីនេះកើតឡើងលើផ្លូវជាតិលេខ ៣៣ ចំណុចខាងកើតស្ថានីយ៍ប្រេងឥន្ធនៈ ហែម រតនា ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប បើកបរទិសដៅពីលិចទៅកើត…

សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅសាលាដំបូង

កែបៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រសៀលថ្ងៃសុក្រ ទី២៤ខែ មិថុនាឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកែប បានបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាលើអ្នកដទៃទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី។ ជនសង្ស័យខាងលើមានឈ្មោះ ផាត ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប និងឈ្មោះហុង វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ…

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

កែបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា រសៀលថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យឈ្មោះ សៅ សុភ័ក្រ…

នគរបាលបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆក់ ទៅអយ្យការអមសាលាដំបូងខេត្តកែប

កែបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន២នាក់។ ជនសង្ស័យទី១-ឈ្មោះ សេង តុលា ភេទប្រុស អាយុ១៦ឆ្នាំ…

ជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៩នាក់ នគរបាលខេត្តកែប កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

កែបៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា ជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ។ ជនសង្ស័យខាងលើកម្លាំងជំនាញសហការបង្ក្រាប តាមការសម្របសម្រួលនីតិវិធីរបស់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង និងការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប កាលពីថ្ងៃទី២៥ និង២៦…