ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម

តាកែវ: នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៧និង៣០នាទី បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស្មាន រ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធករណីចោរកម្មកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី សេងហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ក្រោយកើតហេតុជនសង្ស័យខាងលើបានសារភាពថានៅវេលាកើតហេតុខាងលើ ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចនៅផ្ទះជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់