ព័ត៌មានជាតិ

ឃើញយប់ស្ងាត់ ចេញធ្វើសកម្មភាព ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់

ភ្នំពេញ: ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ១០នាទីយប់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅចំនុចផ្លូវបេតុងក្រុមទី១ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់រួមមាន៖
១/ឈ្មោះ ឆាយ សុវណ្ណារ៉ា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣៣៣ ផ្លូវជាតិលេខ២ ក្រុម២៤ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ ភួន សុផាត ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវលំ ក្រុម១៧ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

វត្ថុតាងដកហូតរួមមាន៖
-ក្រាមពណ៌សថ្លាចំនួន ១៩កញ្ចប់ថង់តូច សង្ស័យជាសារធាតុញៀន។
-ម៉ូតូ១គ្រឿម៉ាក ធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CM-2689

បច្ចុបន្បន្ន ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់