ភ្នំពេញៈ នៅព្រឹកថ្ងៃពុធ ១២រោច ខែទិតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវរួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៤៧ ផ្លូវ និង ផ្លូវលេខ១០៦-១០៨-ល- ។
រដ្ឋបាលខណ្ឌ បានធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សាអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព ។
ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះ រដ្ឋបាលខណ្ឌ បានធ្វើប្រមូលជនអនាថាបានចំនួន៣នាក់ ស្រីចំនួន ២នាក់ និង បានស្ទូចរថយន្តដែលចតគ្មានសណ្តាប់ធ្នាប់បានចំនួន ២គ្រឿង ម៉ូតូកង់បីចំនួន១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ និង រក្សាទុករថយន្តនៅ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ៕
មតិយោបល់