(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយថា លោកនឹងរារាំងមិនឲ្យចិនដណ្តើមតំណែងជាកំពូលមហាអំណាចលេខ១ លើពិភពលោក ពីសហរដ្ឋអាមេរិកបានឡើយ ជាមួយការប្តេជ្ញាបណ្តាក់ទុនឲ្យខ្លាំងបំផុត ដើម្បីធានាថាអាមេរិកនាំមុខចិន ក្នុងការប្រកួតប្រជែងរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។
ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងសន្និសីទសារព័តមាននៅសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក បៃដិន បានគូសបញ្ជាក់ ដូច្នេះថា៖ «ចិនមានគោលដៅធំមួយគឺក្លាយជាប្រទេសនាំមុខគេបង្អស់លើពិភពលោក… ជាប្រទេសដែលសេដ្ឋកិច្ចនិងអានុភាពខ្លាំងបំផុតលើផែនដី។ ប៉ុន្តែ មហិច្ឆតានេះមិនអាចទៅរួចឡើយ អំឡុងអាណត្តិរបស់ខ្ញុំ ព្រោះសហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនទៅមុខយ៉ាងស្វាហាប់»។
លោក បៃដិន បានបន្ថែមទៀតថាលោកនឹងធានាបង្កើន ការវិនិយោគឲ្យកាន់តែខ្លាំងផងដែរ ក្នុងវិស័យបច្ចេកវិទ្យាថ្មីៗដូចជា quantum computing, បញ្ញាឆ្លាតវៃ (AI) និងជីវបច្ចេកវិទ្យាជាដើម ក្នុងការប្រកួតប្រជែង ជាមួយចិន៕
មតិយោបល់