ព័ត៌មានជាតិ

Updated៖ មកទល់នឹងពេលនេះ មិនទាន់រកឃើញសពយុវតីដែលលោតទឹកសម្លាប់ខ្លួន លើស្ពានព្រែកសំរោងនៅឡើយទេ

ភ្នំពេញៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុវតីវ័យ ១៨ឆ្នាំម្នាក់ ចេញពីរៀនវិញជិះកង់មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបន្សល់ទុកតែស្បែកជើង អាវរងារ និងកង់។

ជនរងគ្រោះឈ្មោះ អ៊ុន វិច្ឆិកា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីអ្នកបើកបរថរយន្តម្នាក់បានឲ្យដឹងថា គាត់បានឃើញយុវតីម្នាក់ជិះកង់ពណ៌ក្រហមឡើងស្ពាន រួចហើយដោះអាវ ដោះស្បែកជើង ស្រាប់តែឡើងបង្កាន់ដៃស្ពានលោតចុះតែម្ដង រំពេចនោះគាត់ក៏រាយការណ៍ជូនសមត្ថកិច្ច ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗផងដែរ។

សូមបញ្ជាក់៖ ករណីខាងនេះ ក្រុមគ្រួសារយុវតីរងគ្រោះបានមកដល់កន្លែងកើតហេតុ រួចបានជួលអ្នកជំនាញមុជទឹកឲ្យចុះរាវរក ប៉ុន្តែជាង ២ម៉ោងកន្លងទៅហើយ ក្រុមអ្នកមុជនៅតែរកមិនឃើញទៀត ទើបសាច់ញាតិយុវតីរូបនោះ ត្រឡប់ទៅរង់ចាំដំណឹងនៅឯផ្ទះវិញ៕

មតិយោបល់