ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិជាច្រើនខ្សែរ នៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជាការជួយសម្រួលដល់ការដឹកជញ្ជូន

កំណាត់ផ្លូវជាតិជាច្រើនខ្សែរ នៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល ថែមទៀត
នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ក្រចេះ កែប ព្រះវិហារ បន្ទាយមានជ័យ និងខេត្តរតនគិរី បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងបានធ្វើការជួសជុលថែទាំលើ កំណាត់ផ្លូវជាតិលេខ៥ លេខ៨ លេខ៣៣ លេខ៣៣A លេខ៥៦ លេខ៥៨ លេខ៦២ លេខ៧២ លេខ៧៣ លេខ៧៨ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។
ទន្ទឹមនោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ធូរស្រាលពីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា។​
ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង។
::: ទាញយកឥតគិតថ្លៃ៖

មតិយោបល់