បាត់ដំបងៈ នៅព្រឹកថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវវិស្វកម្ម ត្រង់ចំណុចស្ពាន ស្ថិតភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តដែឆ្នៃមួយគ្រឿង ដឹកកម្មករបេះផ្លែស្វាយ បើកបរដោយឈ្មោះ សឹង្ហ រ័ត្ន ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង មកដល់ចំណុចខាងលើ បានដាច់ក្រឡេជ្រុលទៅបុកគល់ស្ពានពេញទំហឹង បណ្ដាលឲ្យមានអ្នករួមដំណើរចំនួន៣០នាក់រងរបួសស្រាលនិងធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់