កណ្តាលៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នៅវេលាម៉ោង ១ និង ២០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះរោងចក្របារីមួយកន្លែង ថ្មក្រោម ប្រកសង្ក័សី ស្ថិតភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សម្ភារៈខូចខាត៖ រោងចក្របារីទំហំ ១០០ម×៥០ម ទាំងស្រុង និងសម្ភារៈមួយចំនួនធំ។
ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿងរួមមាន៖
រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន ៣គ្រឿង
រថយន្តអគ្គិភ័យរាជធានីភ្នំពេញចំនួន ៤គ្រឿង
រថយន្តពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃចំនួន៥គ្រឿង។
មូលហេតុ៖ ផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹងប្រេងសាំងក្រអូប ធ្វើឲ្យឆាបឆេះតែម្ដងទៅ៕
មតិយោបល់