ព័ត៌មានជាតិ

Update៖ ស្រូវ ចម្ការដំទ្បូងមី និងលំនៅដ្ឋានជាច្រើន របស់ពលរដ្ឋ ត្រូវជន់លិច ខណៈផ្លូវមួយចំនួន មិនអាចធ្វើចរាចរបាន នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ: នៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថស្រុកអន្លង់វែងចំនួន០៧នាក់ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្រ្តស្រុកអន្លង់វែង។

១/ ឃុំអន្លង់វែង
-ភូមិរំចេកខាងលិច ឃុំស្រុកអន្លង់វែងលិច ផ្លូវចំនួន០៦កន្លែងប្រវែង៣៥០ម៉ែត្រ កម្ពស់ទឹកលើផ្លូវ ០,៣៥ម៉ែត្រ។
-លិចផ្ទះប្រជាពលរដ្ឋចំនួន១៩គ្រួសារ
-លិចស្រូវចំនួន១០ហិតា
-លិចចម្ការដំឡូងមី ៣១ហិតា
-ខូចលូចំនួន០៣កន្លែង
-លិចស្ពានចំនួន០២កន្លែងប្រវែង២០ម៉ែត្រ
-ច្រោះដាច់ចញ្ចើមផ្លូវប្រវែង៣០ម៉ែត្រ។

ភូមិរំចេក ឃុំស្រុកអន្លង់វែង៖
-លិចស្រូវចំនួន១២ ហិកតា
-លិចចម្ការដំឡូង ចំនួន២១ ហិចតា

ភូមិរំចេកខាងកើត ឃុំស្រុកអន្លង់វែង
-លិចស្រូវចំនួន ៣ ហិកតា
-លិចដំឡូង៣ ហិកតា

ភូមិប្រលាន ឃុំស្រុក អន្លង់វែង៖
-ទឹកលិចផ្លូវប្រវែង៧០ម៉ែត្រ កម្ពស់ទឹកលើផ្លូវ ០,៥០ម៉ែត្រ មិនអាចធ្វើចរាចរណ៍បាន។

២/ ឃុំថ្លាត
-ភូមិទូលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ទឹកលិចផ្លូវប្រវែង៥០ម៉ែត្រ កម្ពស់ទឹក០,៤០ម៉ែត្រ។

៣/ ឃុំលំទង
-ស្ថានភាពទឹក នៅទំនប់បង្ហៀរ៣០០ម៉ែត្រ ស្ថិតនៅភូមគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង មានកម្ពស់ ០,៤៦ម៉ែត្រ ដោយល្បឿនទឹកលឿន ម៉ូតូ និងរថយន្តធុនតូច មិនអាចធ្វើចរាចរណ៍បានឡើយ៕

មតិយោបល់