កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីហិង្សាមួយកើតឡើង កាលពីវេលាម៉ោង ៦ និង ៥០នាទីនាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឡាយ សៀកឡា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ដេវ សីហា(ហៅខ្លុក) ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
ដំណើររឿង៖ កន្លងមកជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់គ្នាម្ដងរួចមកហើយ ដោយពុំដឹងមកពីមូលហេតុអ្វីនោះទេ លុះមកដល់វេលាខាងលើជនរងគ្រោះកំពុងអង្គុយលេងជាមួយគូដណ្ដឹង ស្រាប់តែជនសង្ស័យជិះម៉ូតូមកដោយមានកាន់កាំបិតនៅក្នុងដៃ រួចឈប់ម៉ូតូដើរសំដៅទៅរកជនរងគ្រោះហើយបានកាប់ទៅលើជនរងគ្រោះចំនួន២កន្លែង បណ្ដាលឲ្យត្រូវក និងចំបន្ទួល ក្បាលរងរបួសគួរឲ្យរន្ធត់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ក្រោយហេតុការណ៍ ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ និងបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាកមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើកំណត់ហេតុ កសាងសំណុំរឿងស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



មតិយោបល់