ព័ត៌មានជាតិ

មិនគួរសោះ! រថយន្តគាបុកនីសាន់ពេញទំហឹង បណ្ដាលឲ្យកម្មករជាច្រើននាក់រងរបួស

តាកែវ: នៅវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧-៣៨ ស្ថិតភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះចំនួន១០នាក់រួមមាន៖
១/ឈ្មោះ វ៉ាន់ គន្ធី ភេទស្រី អាយុ ៤០ ឆ្នាំ រស់នៅភូមិពារាយ ឃុំពារាយ។
២/ឈ្មោះ ហែន ចិន្ថា ភេទស្រី អាយុ ៣៣ ឆ្នាំ ភូមិពារាម ឃុំពារាម។
៣/ឈ្មោះ សំអុល បូរី ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក។
៤/ឈ្មោះ ចេស វណ្ណី ភេទស្រី អាយុ ៣៩ ឆ្នាំ រស់នៅភូមិត្រពាំងត្រយឹង ឃុំចំបក់។
៥/ឈ្មោះ នង សម្ភស្ស ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់។
៦/ឈ្មោះ ញឹម ចាន់ធី ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅភូមិពារាម ឃុំពារាម។
៧/ឈ្មោះ អំ ពុត្រា ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិពារាម ឃុំពារាម។
៨/ឈ្មោះ ម៉ាន់ ចាន់អង ភេទស្រី អាយុ ៤១ ឆ្នាំ រស់នៅភូមិពារាម ឃុំពារាម។
៩/ឈ្មោះ ម៉ាន់ សុខា ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិពារាម ឃុំពារាម។
១០/ឈ្មោះ នាង ធី ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅភូមិពារាម ឃុំពារាម។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ PP-1827 ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ លី ឆុន ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិអាជាំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាដែវ មកដល់ចំណុចខាងលើបានឈប់នៅលើផ្លូវ ក៏មានរថយន្តម៉ាក គា ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-2517 បើកបរដោយឈ្មោះ ច្រឹក កុយ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរដឹកកម្មកររោងចក្រ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យកម្មករចំនួន១០នាក់របួសស្រាល។
រំពេចនោះក៏មានម៉ូតូម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-7883 បើកបរដោយឈ្មោះ លឹម ណូរ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំសំរោងពេន ស្រុកសំរោង ខេត្តតាកែវ មកពីក្រោយបុករថយន្តម៉ាក គា បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់